(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក និងមន្ត្រីក្រោមឱវាទ នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះសំណេះសំណាល និងសួរសុខទុក្ខ ហើយនឹងផ្ដល់ថវិកា និងគ្រឿងឧបភោគ បរិភោគ ដល់លោកយាយបង្កើតរបស់វីរកងទ័ពការពារព្រំដែន (Ly koung chea) នៅទិសប្រាសាទព្រះវិហារ។
ក្នុងដំណើរនៃការអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខលោកយាយបង្កើតរបស់វីរកងទ័ពការពារព្រំដែន (Ly koung chea) នៅទិសប្រាសាទព្រះវិហារ, លោកអភិបាលខណ្ឌទួលគោក ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើយ៉ាងយកចិត្តទុកដាក់ ក្នុងការសួរសុខទុក្ខដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លើសពីនេះ លោកអភិបាលខណ្ឌទួលគោក បានលើកឡើងផងដែរថា «ក្នុងនាមយើងខ្ញុំទាំងអស់គ្នាជាសមរភូមិក្រោយ គឺនៅតែបន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខជានិច្ច និងសូមគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាពរបស់វីរកងទ័ពកម្ពុជា ក្នុងការការពារបូរណភាពទឹកដី និងសេចក្ដីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជាទាំងមូល»៕



















