ខ្លាសអាស៊ីធីវី

ប្រជាពលរដ្ឋ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ទទួលបាន (ប័ណ្ណកម្មសិទ្ធិ) សម្រាប់បម្រើតម្រូវការចាំបាច់ ឬធ្វើប្រទានកម្មដល់កូនចៅ ពីអភិបាលខណ្ឌមានជ័យ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅរដ្ឋបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានរៀបចំកម្មវិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ដែលមកពីភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រោមអធិបតីភាពលោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងមានវត្តមានលោក ឡុង ង៉ែត អភិបាលរងខណ្ឌ ព្រមទាំងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត។

លោកអភិបាលខណ្ឌមានជ័យ នៅគ្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ នាពេលនេះ បានថ្លែងថា ការយកចិត្តទុកដាក់របស់ការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខណ្ឌ និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ និងការយកចិត្តទុកដាក់ជាពិសេស របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការចុះបញ្ជីដីធ្លី នៃផែនការ (ចុះបញ្ជីដីបង្ហើយ-សេវាគាប់ចិត្ត-បរិយាកាសគ្មានវិវាទ) និងឈានដល់ប្រគល់ប្លង់សម្គាល់ម្ចាស់អចលនវត្ថុដល់ប្រជាពលរដ្ឋ គឺជាការយកចិត្តទុកដាក់ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅថែមមួយកម្រិតទៀត លើការគ្រប់គ្រង់ដីធ្លីរបស់ខ្លួន ក៏ដូចជាបង្កលក្ខណៈងាយស្រួលដល់កម្មសិទ្ធិករ ក្នុងការយកទៅប្រើប្រាស់លើការប្រកបអាជីវកម្មផ្សេងៗតាមតម្រូវការចាំបាច់ ឬក៏អាចធ្វើប្រទានកម្មដល់កូនចៅ ជាដើម។

បន្ថែមពីនេះ លោកអភិបាលខណ្ឌមានជ័យ បានស្នើឲ្យប្រជាពលរដ្ឋ ដែលទទួលបានប្លង់រឹងរួចហើយ ត្រូវចេះថែរក្សាការពារឲ្យបានល្អ ព្រោះថាវាធានាបាននូវភាពកក់ក្តៅ សុវត្ថិភាព និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញ ហើយក៏ជាភស្តុតាងមួយសម្រាប់សម្គាល់ ក្នុងការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងបាននូវការរំលោភបំពានលើដីធ្លី។ មិនតែប៉ុណ្ណោះ ប្លង់រឹងអាចផ្តល់លទ្ធភាពប្រើប្រាស់តាមច្បាប់ ឬយកទៅដាក់ធានាក្នុងការខ្ចីលុយមកប្រកបរបរអាជីវកម្មថែមទៀតផង។

លោកអភិបាលខណ្ឌ ក៏បានស្នើឲ្យប្រជាពលរដ្ឋយក «ប័ណ្ណកម្មសិទ្ធិ» នេះទៅប្រើប្រាស់ដោយការពិចារណាឲ្យបានហ្មត់ចត់ និងត្រឹមត្រូវសម្រាប់ជាឧត្តមប្រយោជន៍ដល់គ្រួសារ ពិសេសមិនត្រូវយក «ប័ណ្ណកម្មសិទ្ធិ» នេះទៅប្រើប្រាស់ក្នុងអប្បាយមុខផ្សេងៗ ដែលនាំឲ្យមានមហន្តរាយដល់ខ្លួនឯង គ្រួសារ និងអនាគតកូនចៅនោះឡើយ៕

https://api.whitetigertv-asia.com/uploads/images/1734183084483-photo_2024-12-14_19-31-31.jpghttps://api.whitetigertv-asia.com/uploads/images/1734183084485-photo_2024-12-14_19-31-37.jpghttps://api.whitetigertv-asia.com/uploads/images/1734183084486-photo_2024-12-14_19-31-42.jpghttps://api.whitetigertv-asia.com/uploads/images/1734183084487-photo_2024-12-14_19-31-48.jpghttps://api.whitetigertv-asia.com/uploads/images/1734183084487-photo_2024-12-14_19-31-54.jpghttps://api.whitetigertv-asia.com/uploads/images/1734183084487-photo_2024-12-14_19-31-59.jpghttps://api.whitetigertv-asia.com/uploads/images/1734183084488-photo_2024-12-14_19-32-04.jpghttps://api.whitetigertv-asia.com/uploads/images/1734183084488-photo_2024-12-14_19-32-09.jpghttps://api.whitetigertv-asia.com/uploads/images/1734183084488-photo_2024-12-14_19-32-14.jpghttps://api.whitetigertv-asia.com/uploads/images/1734183084489-photo_2024-12-14_19-32-19.jpghttps://api.whitetigertv-asia.com/uploads/images/1734183084489-photo_2024-12-14_19-32-25.jpghttps://api.whitetigertv-asia.com/uploads/images/1734183084489-photo_2024-12-14_19-32-30.jpghttps://api.whitetigertv-asia.com/uploads/images/1734183084490-photo_2024-12-14_19-32-34.jpghttps://api.whitetigertv-asia.com/uploads/images/1734183084490-photo_2024-12-14_19-32-40.jpghttps://api.whitetigertv-asia.com/uploads/images/1734183084490-photo_2024-12-14_19-32-44.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី