ខ្លាសអាស៊ីធីវី

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានជួយផ្សព្វផ្សាយអំពីប្រាង្គប្រាសាទបុរាណអង្គរទៅកាន់ពិភពលោក

បច្ចេកវិទ្យា

(សៀមរាប)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការដែលគណៈប្រតិភូទាំងអស់ បានមកកាន់ទីក្រុងអង្គរជាទឹកដីបុរាណដ៏ស្រស់ស្អាតនេះ គឺជាភស្តុតាងនៃការប្រើប្រាស់បច្ចេកវិទ្យា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺជាសសរស្តម្ភដ៏សំខាន់ទ្រទ្រង់វឌ្ឍនភាពរបស់ជាតិ ដើម្បីជួយផ្តល់ជាដំណោះស្រាយផ្សេងៗ និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ និងងាយស្រួលជាងមុន ឈានទៅពង្រឹងវិសាលភាពសង្គម ធម្មជាតិ និងភពផែនដី។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ នៅសណ្ឋាគារសូហ្វីតែលសៀមរាប៕

https://api.whitetigertv-asia.com/uploads/images/1721542072817-photo_2024-07-21_13-07-27.jpghttps://api.whitetigertv-asia.com/uploads/images/1721542072823-photo_2024-07-21_13-07-33.jpghttps://api.whitetigertv-asia.com/uploads/images/1721542072826-photo_2024-07-21_13-07-38.jpghttps://api.whitetigertv-asia.com/uploads/images/1721542072831-photo_2024-07-21_13-07-43.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
ខ្លាសអាស៊ីធីវី