ខ្លាសអាស៊ីធីវី

ចៅសង្កាត់ទួលសង្កែទី១ ដឹកនាំមន្ត្រីនាំយកបច្ច័យ និងគ្រឿងឧបភោគ បរិភោគ ចូលរួមរំលែកទុក្ខមរណភាព អតីតមេភូមិផ្សារតូច

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកនូវបច្ច័យ និងគ្រឿងឧបភោគ បរិភោគ អញ្ជើញចូលរួមរំលែកមរណៈទុក្ខ ចំពោះមរណភាព លោក អៀង មីន អតីតមេភូមិផ្សារតូច ដោយជំងឺដាច់សសៃឈាម ក្នុងជន្មាយុ ៨០ឆ្នាំ។

ការចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំនេះ បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ស្ថិតនៅគេហដ្ឋាននៃសព ក្នុងភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងមន្ត្រីក្រោមឱវាទ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត មានជាអង្ករ២៥គីឡូក្រាម និងអំណោយរបស់លោកអភិបាលខណ្ឌឫស្សីកែវ មានជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដើម្បីចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំនេះ។

ជាមួយគ្នានេះ ក្រៅពីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដែរ លោកស្រីចៅសង្កាត់ទួលសង្កែទី១ ក៏បាននាំយកនូវបច្ច័យផ្ទាល់ខ្លួនជូនដល់ក្រុមគ្រួសារនៃសព ចំនួន ២០០.០០០រៀល (មួយភៃម៉ឺនរៀល) ហើយបានបំពេញឯកសារ (សំបុត្រមរណភាព) ដើម្បីអនុញ្ញាតបញ្ចុះសព ផងដែរ៕

https://api.whitetigertv-asia.com/uploads/images/1757154499634-photo_2025-09-06_17-27-19.jpghttps://api.whitetigertv-asia.com/uploads/images/1757154526708-photo_2025-09-06_17-18-54.jpghttps://api.whitetigertv-asia.com/uploads/images/1757154526709-photo_2025-09-06_17-19-00.jpghttps://api.whitetigertv-asia.com/uploads/images/1757154526710-photo_2025-09-06_17-19-04.jpghttps://api.whitetigertv-asia.com/uploads/images/1757154526711-photo_2025-09-06_17-19-10.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី