(ភ្នំពេញ)៖ ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ដែលមានជីវភាពខ្វះខាត ចំនួន៤គ្រួសារ រស់នៅមូលដ្ឋានសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ បានទទួលការជួបសួរសុខទុក្ខ និងបានជាអង្ករ ព្រមទាំងថវិកា ដើម្បីបន្តដោះស្រាយជីវភាពរស់នៅមួយចំនួនរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត តាមរយៈលោកស្រី រាជ ផាវឿន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី១ តំណាងប្រធានគណបក្សខណ្ឌឫស្សីកែវ និងលោក-លោកស្រី សមាជិកគណៈអចិន្ត្រៃយ៍ និងជាក្រុមការងារគណបក្សសង្កាត់ និងសាខាគណបក្សភូមិ។
គួរជម្រាបផងដែរថា តាមរយៈលោកស្រី រាជ ផាវឿន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី១ ដែលតែងតែចំណាយពេលវេលាចុះសួរសុខទុក្ខសមាជិកបក្សជាប្រចាំ, សម្រាប់ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជា ទាំង៤គ្រួសារ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរផងដែរ ចំពោះថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា និងជាអនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត សូមមានសុខភាពល្អបរិបូរណ៍ ប្រាជ្ញាវាងវៃ និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ថា លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណៈកម្មាធិការគណបក្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ បានស្នើឱ្យសមាជិកបក្សប្រជាជនសង្កាត់ ត្រូវបន្ដចុះជួបជាមួយគ្រួសារបក្ស ដែលមានជីវភាពខ្វះខាត ហើយត្រូវជួយពួកគាត់ភ្លាមៗ ដោយមិនត្រូវទុក្ខពួកគាត់ចោល ដោយស្លាប់នឹងដាច់បាយនោះឡើយ៕




