ខ្លាសអាស៊ីធីវី

បណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជាឈ្មោះ CoolApp របស់ប្រជាពលរដ្ឋខ្មែរ Chat & Call លឿន, សម្លេងច្បាស់ និងងាយស្រួលប្រកបដោយថាមពល

បច្ចេកវិទ្យា
ចុះថ្សាយថ្ងៃ​អង្គារ ០៩-កក្កដា-២០២៤
ម៉ោង១០:៣២នាទី និង៥១វិនាទីព្រឹក

(ភ្នំពេញ)៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។

CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនាញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

បណ្តាញទំនាក់ទំនងសង្គមឆាត CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា​កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ។

Please Download 5 Planforms:

*១-iOS version (iPhone & iPad)

https://apps.apple.com/kh/app/coolapp-messenger/id1617434516

*២-Android version

https://play.google.com/store/apps/details?id=asia.coolapp.chat

*៣-Desktop version

https://coolapp.chat/desktop/

*៤-Mac iOS

https://coolapp.chat/desktop/

https://api.whitetigertv-asia.com/uploads/images/1720521141666-photo_2024-07-09_17-31-30.jpg

អត្ថបទ៖ Sopheak
ប្រភព៖ (ភ្នំពេញ)៖ CoolApp ជាបណ្តាញទំនាក់ទំនងសង្គម Chat លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ​ App Store និង Play Store ហើយ។
ចែករំលែក
ខ្លាសអាស៊ីធីវី