ខ្លាសអាស៊ីធីវី

ប្រសិនជាជួបបញ្ហាអសន្តិសុខ! សូមអ្នកភូមិទាំង១៣ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ តេមកកាន់លេខទូរស័ព្ទ ០១២ ២៥៥ ៩៦៧ និង ០១០ ៦០៩ ៧៩៧ និង ០៦៧ ៩៤២ ៣៣៣ របស់នាយនគរបាលប៉ុស្ដិ៍

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​សៅរ៍ ០៩-វិច្ឆិកា-២០២៤
ម៉ោង០៨:៣៣នាទី និង៤០វិនាទីព្រឹក

(ភ្នំពេញ)៖ «សម្រាប់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានរស់នៅតាមបណ្ដាភូមិមួយចំនួន មានដូចជា ភូមិសែនសុខទី១ រហូតដល់ភូមិសែនសុខទី៧ (៧ភូមិ) និងអន្លង់ក្ងាន ភូមិសំរោង ភូមិឃ្មួញ ភូមិបន្លាស្អិត ភូមិត្រពាំងរាំងចាស់ និងភូមិត្របាំងរាំងថ្មី សរុបចំនួន១៣ភូមិ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រសិនបើមានបញ្ហាផ្សេងៗកើតឡើង ពោគឺបញ្ហាអសន្តិសុខទាំងឡាយ សូមជួយទំនាក់ទំនងមកកាន់តាមរយៈលេខទូរស័ព្ទ ០១២ ២៥៥ ៩៦៧ និង ០១០ ៦០៩ ៧៩៧ និង ០៦៧ ៩៤២ ៣៣៣ របស់លោកវរសេនីយ៍ត្រី សឿន សុផាត នាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ»

នេះបើតាមការបញ្ជាក់ប្រាប់ (ខ្លាសអាស៊ី) នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ពីសំណាក់លោកវរសេនីយ៍ត្រី សឿន សុផាត ដែលស្ថិតក្រោមការដឹកនាំបញ្ជាដោយលោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់, លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងជាពិសេសលោក ម៉ូវ មានិត អភិបាល នៃគណៈអភិបាលខណ្ឌសែនសុខ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ, លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ សម្រាប់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។

ការបញ្ជាក់របស់លោកវរសេនីយ៍ត្រី សឿន សុផាត បានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ និងក្នុងពេលដែលលោក «បន្តដឹកនាំកម្លាំងនគរបាលប៉ុស្ដិ៍ចុះយាមល្បាតពួនស្ទាក់ជាប្រចាំនៅតាមបណ្ដាភូមិសាស្ត្រស្មុកស្មាញ និងងាយរងគ្រោះ ដើម្បីបង្កាទប់ស្កាត់ និងបង្ក្រាបទាន់ពេលវេលានូវរាល់បទល្មើសគ្រប់ប្រភេទ ដែលអាចកើតមានឡើងជាយថាហេតុ ក្នុងការធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ឲ្យបានល្អប្រសើរបន្ថែមទៀត ក្នុងមូលដ្ឋាន សម្រាប់បម្រើដល់ប្រជាពលរដ្ឋ ក្រោយពីលោកនាយនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញរូបនេះ បានបន្តដឹកនាំកម្លាំងចុះណែនាំដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាក់ធុងបាស់លឺៗ និងខ្លាំងៗរំខាន់ដល់អ្នកក្បែរខាង ដែលអាចបង្ក និងបង្កើតទៅជាជម្លោះអំពើហឹង្សា ជាដើម និងឆ្លៀតត្រួតពិនិត្យរដ្ឋបាលតាមបន្ទប់ជួលនានាមួយផ្នែក និងមួយផ្នែកទៀត បានជម្រុញឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព និងអ្នកគ្រប់អាយុ១៥ឆ្នាំ សូមអញ្ជើញមកថតធ្វើអត្តសញ្ញាណប័ណ្ណនៅប៉ុស្តិ៍នគរបាលសង្កាត់ឃ្មួញ ដែលមានមន្ត្រីប្រចាំការទទួលស្វាគមន៍ជានិច្ច នូវរៀងរាល់ម៉ោងធ្វើការ»

https://api.whitetigertv-asia.com/uploads/images/1731141064538-photo_2024-11-09_15-28-05.jpghttps://api.whitetigertv-asia.com/uploads/images/1731141064539-photo_2024-11-09_15-28-12.jpghttps://api.whitetigertv-asia.com/uploads/images/1731141064540-photo_2024-11-09_15-28-16.jpghttps://api.whitetigertv-asia.com/uploads/images/1731141064540-photo_2024-11-09_15-28-22.jpghttps://api.whitetigertv-asia.com/uploads/images/1731141064541-photo_2024-11-09_15-28-27.jpghttps://api.whitetigertv-asia.com/uploads/images/1731141064541-photo_2024-11-09_15-28-32.jpghttps://api.whitetigertv-asia.com/uploads/images/1731141064541-photo_2024-11-09_15-28-37.jpghttps://api.whitetigertv-asia.com/uploads/images/1731141064542-photo_2024-11-09_15-28-42.jpghttps://api.whitetigertv-asia.com/uploads/images/1731141064542-photo_2024-11-09_15-28-47.jpghttps://api.whitetigertv-asia.com/uploads/images/1731141064542-photo_2024-11-09_15-28-53.jpghttps://api.whitetigertv-asia.com/uploads/images/1731141064543-photo_2024-11-09_15-28-58.jpghttps://api.whitetigertv-asia.com/uploads/images/1731141064545-photo_2024-11-09_15-29-03.jpghttps://api.whitetigertv-asia.com/uploads/images/1731141064546-photo_2024-11-09_15-29-09.jpghttps://api.whitetigertv-asia.com/uploads/images/1731141064547-photo_2024-11-09_15-29-14.jpghttps://api.whitetigertv-asia.com/uploads/images/1731141064547-photo_2024-11-09_15-29-19.jpghttps://api.whitetigertv-asia.com/uploads/images/1731141064547-photo_2024-11-09_15-29-23.jpghttps://api.whitetigertv-asia.com/uploads/images/1731141064549-photo_2024-11-09_15-29-28.jpghttps://api.whitetigertv-asia.com/uploads/images/1731141064550-photo_2024-11-09_15-29-34.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី