Boostrong

តើអ្វីទៅជាសេរីភាពសារព័ត៌មាន?

វិភាគផ្សេងៗ

*១-តើអ្វីជាសេរីភាពសារព័ត៌មាន? ក-សេរីភាពសារព័ត៌មាន គឺជាសមត្ថភាពក្នុងការស្វែងរក ទទួល និងចែកចាយព័ត៌មាន និងគំនិត។ ខ-សេរីភាពសារព័ត៌មាន គឺជាសមត្ថភាពនៃការបញ្ចេញមតិដោយគ្មានការជ្រៀតជ្រែក។ គ-សេរីភាពសារព័ត៌មាន គឺជាសិទ្ធិចែកចាយ និងផ្សព្វផ្សាយព័ត៌មានតាមរយៈវិទ្យុ និងទូរទស្សន៍ ក្នុងទម្រង់បោះពុម្ពជាកាសែត ឬទស្សនាវដ្តី តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ឬប្រព័ន្ធឌីជីថលផ្សេងទៀត ដោយមិនមានការជ្រៀតជ្រែកពីរដ្ឋាភិបាល ឬភាគីទីបី។

*២-តើអ្វីជាសារព័ត៌មានសេរី និងឯករាជ្យ? ក-សារព័ត៌មានសេរី និងឯករាជ្យចែកចាយ និងផ្សព្វផ្សាយព័ត៌មានដល់សាធារណៈជនក្រោមឥទ្ធិពលរដ្ឋាភិបាល ឬភាគីទីបីក្នុងគោលបំណងបម្រើផលប្រយោជន៍របស់រដ្ឋាភិបាល ឬសាជីវកម្ម។ ខ-សារព័ត៌មានសេរី និងឯករាជ្យចែកចាយ និង ផ្សព្វផ្សាយព័ត៌មានដោយមិនមានការជ្រៀតជ្រែកពីរដ្ឋាភិបាល ឬភាគីទីបី ដោយផ្តល់ព័ត៌មានដល់សង្គមតាមរយៈការស៊ើបអង្កេតបញ្ហានានា ធ្វើការវិភាគព័ត៌មាន ជំរុញឱ្យមានការពិភាក្សា និងត្រួតពិនិត្យអង្គហេតុនៃរឿងរ៉ាវ ដែលជួយឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។

*៣-សេរីភាពសារព័ត៌មានអនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិទទួលព័ត៌មាន បើសិនសេរីភាពសារព័ត៌មាន ត្រូវបានរឹតត្បិត នោះការអនុវត្តសិទ្ធិទទួលព័ត៌មានក៏ត្រូវបានរឹតត្បិតដូចគ្នា។ *៤-តើហេតុអ្វីបានជាសេរីភាពសារព័ត៌មានមានសារៈសំខាន់? ក-សេរីភាពសារព័ត៌មានស៊ើបអង្កេតបញ្ហានានាដើម្បីផ្សព្វផ្សាយជាព័ត៌មាន គំនិត មតិយោបល់ និងទស្សនៈនានា ដែលជួយឱ្យរដ្ឋាភិបាលទទួលខុសត្រូវចំពោះសកម្មភាព ឬបង្ហាញពីកំហុសរបស់រដ្ឋាភិបាល។ ខ-សេរីភាពសារព័ត៌មានជំរុញ ឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ និងជួយឱ្យសង្គមប្រជាធិបតេយ្យរីកចម្រើន។ គ-សេរីភាពសារព័ត៌មានធ្វើឱ្យប្រជាពលរដ្ឋបានដឹងអំពីព័ត៌មានដែលមានសារៈសំខាន់សម្រាប់ផលប្រយោជន៍សាធារណៈ និងពង្រឹងធិបតេយ្យភាព។

ឃ-ចម្លើយ ក, ខ និង គ *៥-ការផ្សព្វផ្សាយព័ត៌មានដែលអាចប៉ះពាល់ដល់ផលប្រយោជន៍របស់អ្នកមានអំណាច ឬបង្ហាញពីចំណុចខ្វះខាតរបស់រដ្ឋាភិបាល ការខកខាន ឬកំហុស អាចត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលដោយមិនបំពានលើសេរីភាពសារព័ត៌មានឡើយ។ *៦-តើការគំរាមកំហែងណាខ្លះដែលអាចកើតមានឡើងចំពោះសេរីភាពសារព័ត៌មាន? ក-ការយាយីតាមប្រព័ន្ធតុលាការ និងការដាក់ពន្ធនាគារ, ខ-ការ យាយី និងការបំភិតបំភ័យតាមរយៈអ៊ីនធឺណិត និងផ្ទាល់, គ-ការដាក់កំហិត និងការបិទ ព័ត៌មាន ឬគេហទំព័រ។ ឃ-ចម្លើយ ក ខ និង គ

*៧-សេរីភាពសារព័ត៌មាន គឺជាសិទ្ធិមូលដ្ឋានដែលត្រូវបានធានាដោយច្បាប់ជាតិកម្ពុជា និងច្បាប់អន្តរជាតិ។ ទោះបីជាយ៉ាងនេះក្ដី សេរីភាពសារព័ត៌មាននៅតែអាចរងការគំរាមកំហែង។ *៨-ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយ សេរីភាពខាងការប្រជុំ។ តើមាត្រាណានៃរដ្ឋធម្មនុញ្ញនៃកម្ពុជាការពារសិទ្ធិនេះ? ក-មាត្រា៣៩ ខ-មាត្រា៤០ គ-មាត្រា៤១។

*៩-សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ចែងថា «មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ»។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែករកការទទួល ការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ។ តើមាត្រាមួយណានៃសេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សបានលើកឡើងអំពីសិទ្ធិនេះ? ក-មាត្រា៩ ខ-មាត្រា១០ គ-មាត្រា១៩។

*១០-មាត្រា១៩ នៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ដែលកម្ពុជាជារដ្ឋភាគីនោះ តម្រូវឱ្យរដ្ឋភាគីទាំងអស់ធានានូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងព័ត៌មានរាប់បញ្ចូលទាំងសិទ្ធិក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក «សិទ្ធិក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ»៕ ក-ត្រូវ ខ-ខុស


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
Boostrong