ខ្លាសអាស៊ីធីវី

ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដាក់ផែនការឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់សហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ នាល្ងាចថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំកម្លាំងចំណុះគណៈបញ្ជាការឯកភាពខណ្ឌ ស្ដីពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងពិធីបុណ្យកឋិនទាន នៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ មានវត្តមានចូលរួមពីសំណាក់លោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ គណៈអភិបាលខណ្ឌ គណៈនាយក លោក លោកស្រីប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ មេប៉ុស្តិ៍សង្កាត់ទាំង៧ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងមន្ដ្រី សរុបចំនួន៣៩នាក់។

នាឱកាសនោះ លោកអភិបាលខណ្ឌឫស្សីកែវ បានលើកឡើងថា ដើម្បីឱ្យពិធីបុណ្យខាងលើប្រព្រឹត្តទៅប្រកបដោយបរិយាកាសរីករាយបំផុត និងធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដាក់ចេញនូវផែនការដូចខាងក្រោម៖

-ទប់ស្កាត់សកម្មភាពបង្កការរំខាននានា ដែលអាចកើតមាននៅតាមទីវត្តអារាម រមណីយដ្ឋាន កន្លែង ប្រមូលផ្តុំតាមដងផ្លូវសំខាន់ៗ...។ល។ សំដៅរក្សាឱ្យបាននូវសណ្ដាប់ធ្នាប់សាធារណៈ ក្នុងពេលប្រារព្ធពិធីបុណ្យ កាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបុណ្យកឋិនទាន។

-ត្រូវប្រមូលផ្ដុំកម្លាំងគ្រប់ផ្នែកឱ្យបានគ្រប់ចំនួននៅតាមវេនប្រចាំការដែលបានកំណត់ មានការ បែងចែកកម្លាំងទៅតាមគោលដៅ តាមវេនពិសេសពេលយប់ ត្រូវមានការត្រួតពិនិត្យឱ្យបានម៉ត់ចត់ និងត្រូវ បង្កើនការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយហានិភ័យ នៃគ្រោះថ្នាក់ចរាចរណ៍ផង និងរួមចំណែកបង្ការ ទប់ស្កាត់សកម្មភាពបទល្មើសនានាផង។

-ត្រូវចាត់វិធានការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមទីវត្តអារាម ក៏ដូចជាទីសក្ការៈបូជាផ្សេងៗ កន្លែងកម្សាន្តសប្បាយ និងរមណីយដ្ឋាននានា ដោយយកចិត្តទុកដាក់បង្ការ ទប់ស្កាត់មិនឱ្យកើតមានបទល្មើសផ្សេងៗ ជាពិសេសសកម្មភាពបង្កការអុកឡុកដោយក្មេងទំនើង និងត្រូវរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ឱ្យបានល្អប្រសើរ។

-ត្រូវយកចិត្តទុកដាក់ចំពោះភារកិច្ច ដែលថ្នាក់ដឹកនាំប្រគល់ឱ្យ សម្រាប់ការទទួលខុសត្រូវចំពោះវេនប្រចាំការ ឬ គោលដៅរបស់ខ្លួន មានរបបរាយការណ៍ពីគោលដៅ ឬសកម្មភាពផ្សេងៗ ដែលកំពុងកើតមាន និងការ ចូលរួមសហការជាមួយកម្លាំងពាក់ព័ន្ធដទៃទៀតឱ្យមានភាពស្អិតរមួត ផងដែរ៕

https://api.whitetigertv-asia.com/uploads/images/1758280762216-photo_2025-09-19_18-18-10.jpghttps://api.whitetigertv-asia.com/uploads/images/1758280789767-photo_2025-09-19_18-07-04.jpghttps://api.whitetigertv-asia.com/uploads/images/1758280789767-photo_2025-09-19_18-07-09.jpghttps://api.whitetigertv-asia.com/uploads/images/1758280789769-photo_2025-09-19_18-07-13.jpghttps://api.whitetigertv-asia.com/uploads/images/1758280789769-photo_2025-09-19_18-07-19.jpghttps://api.whitetigertv-asia.com/uploads/images/1758280789770-photo_2025-09-19_18-07-24.jpghttps://api.whitetigertv-asia.com/uploads/images/1758280789770-photo_2025-09-19_18-07-28.jpghttps://api.whitetigertv-asia.com/uploads/images/1758280789770-photo_2025-09-19_18-07-33.jpghttps://api.whitetigertv-asia.com/uploads/images/1758280789771-photo_2025-09-19_18-07-38.jpghttps://api.whitetigertv-asia.com/uploads/images/1758280789771-photo_2025-09-19_18-07-43.jpghttps://api.whitetigertv-asia.com/uploads/images/1758280789771-photo_2025-09-19_18-07-47.jpghttps://api.whitetigertv-asia.com/uploads/images/1758280789771-photo_2025-09-19_18-07-52.jpghttps://api.whitetigertv-asia.com/uploads/images/1758280789771-photo_2025-09-19_18-07-58.jpghttps://api.whitetigertv-asia.com/uploads/images/1758280789772-photo_2025-09-19_18-08-03.jpghttps://api.whitetigertv-asia.com/uploads/images/1758280789772-photo_2025-09-19_18-08-07.jpghttps://api.whitetigertv-asia.com/uploads/images/1758280789772-photo_2025-09-19_18-08-13.jpghttps://api.whitetigertv-asia.com/uploads/images/1758280789772-photo_2025-09-19_18-08-17.jpghttps://api.whitetigertv-asia.com/uploads/images/1758280789773-photo_2025-09-19_18-08-22.jpghttps://api.whitetigertv-asia.com/uploads/images/1758280789773-photo_2025-09-19_18-08-26.jpghttps://api.whitetigertv-asia.com/uploads/images/1758280789773-photo_2025-09-19_18-08-31.jpghttps://api.whitetigertv-asia.com/uploads/images/1758280789774-photo_2025-09-19_18-08-35.jpghttps://api.whitetigertv-asia.com/uploads/images/1758280789774-photo_2025-09-19_18-08-40.jpghttps://api.whitetigertv-asia.com/uploads/images/1758280789774-photo_2025-09-19_18-08-45.jpghttps://api.whitetigertv-asia.com/uploads/images/1758280789775-photo_2025-09-19_18-08-49.jpghttps://api.whitetigertv-asia.com/uploads/images/1758280789775-photo_2025-09-19_18-08-55.jpghttps://api.whitetigertv-asia.com/uploads/images/1758280789775-photo_2025-09-19_18-09-00.jpghttps://api.whitetigertv-asia.com/uploads/images/1758280789779-photo_2025-09-19_18-09-07.jpghttps://api.whitetigertv-asia.com/uploads/images/1758280789779-photo_2025-09-19_18-09-11.jpghttps://api.whitetigertv-asia.com/uploads/images/1758280789779-photo_2025-09-19_18-09-16.jpghttps://api.whitetigertv-asia.com/uploads/images/1758280789780-photo_2025-09-19_18-09-21.jpghttps://api.whitetigertv-asia.com/uploads/images/1758280789783-photo_2025-09-19_18-09-26.jpghttps://api.whitetigertv-asia.com/uploads/images/1758280789785-photo_2025-09-19_18-09-31.jpghttps://api.whitetigertv-asia.com/uploads/images/1758280789785-photo_2025-09-19_18-09-37.jpghttps://api.whitetigertv-asia.com/uploads/images/1758280789786-photo_2025-09-19_18-09-43.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី