ខ្លាសអាស៊ីធីវី

ប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បន្តជូនដំណឹង និងចុះចែកតាមខ្នងផ្ទះ និងទទួលពាក្យស្នើសុំផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងមូលដ្ឋាន ជូនបងប្អូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញ ដឹកនាំដោយលោកវរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្ដិ៍ នៅថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២៥ ពោលគឺរយៈពេល២ថ្ងៃ បានបន្តចុះចែកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាភូមិមួយចំនួន និងតាមខ្នងផ្ទះ ដើម្បីអាចយកទៅប្រើប្រាស់បានតាមតម្រូវការចាំបាច់ផ្សេងៗ ដល់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានេះ និងជាក់ស្ដែង មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលគ្រប់អាយុ និងហួសសុពលភាព ហើយនឹងបាត់នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏បានមកដាក់ពាក្យស្នើសុំបំពេញបែបបទធ្វើជាបន្តបន្ទាប់ផងដែរ ក្រោយពីពួកគាត់ទទួលបានសេចក្ដីជូនដំណឹង តាមរយៈការផ្សព្វផ្សាយដោយផ្ទាល់ និងតាមបណ្ដាញទំនាក់ទំនងសង្គមផ្សេងៗ។

សកម្មភាពបន្តចុះចែកតាមខ្នងផ្ទះ និងការបន្តទទួលពាក្យស្នើសុំធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ធ្វើថ្មី-បន្តសុពលភាព-បាត់) ពីសំណាក់បងប្អូនប្រជាពលរដ្ឋ របស់កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសង្កាត់ឃ្មួញនេះ បានធ្វើឡើងជាបន្តបន្ទាប់ ក្រោយពីមានការដឹកនាំផ្សព្វផ្សាយ និងជម្រុញយ៉ាងយកចិត្តទុកដាក់ដោយលោក សួង ម៉ុក ចៅសង្កាត់ឃ្មួញ, លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងជាពិសេសលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

យ៉ាងណាក៏ដោយ លោកវរសេនីយ៍ត្រី សឿន សុផាត នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃ្មួញ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញទំនាក់ទំនងសង្គមនានា សូមជម្រាបជូនជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនគ្រប់អាយុ ធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (គិតត្រឹមឆ្នាំ២០១០) និងអ្នកហួសសុពលភាពអត្តសញ្ញាណប័ណ្ណ មុនរយៈពេល៦ខែ ឫជ្រុះបាត់ សូមអញ្ជើញមកទំនាក់ទំនង និងដាក់ពាក្យស្នើសុំធ្វើនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ឃ្មួញ ដោយមានមន្ត្រីនគរបាលរងចាំទទួលជានិច្ច នូវរៀងរាល់ម៉ោងធ្វើការ៕

https://api.whitetigertv-asia.com/uploads/images/1760514456672-photo_2025-10-15_14-46-37.jpghttps://api.whitetigertv-asia.com/uploads/images/1760514489717-photo_2025-10-15_13-56-29.jpghttps://api.whitetigertv-asia.com/uploads/images/1760514489718-photo_2025-10-15_13-56-35.jpghttps://api.whitetigertv-asia.com/uploads/images/1760514489719-photo_2025-10-15_13-56-40.jpghttps://api.whitetigertv-asia.com/uploads/images/1760514489720-photo_2025-10-15_13-56-45.jpghttps://api.whitetigertv-asia.com/uploads/images/1760514489720-photo_2025-10-15_13-56-51.jpghttps://api.whitetigertv-asia.com/uploads/images/1760514489721-photo_2025-10-15_13-56-56.jpghttps://api.whitetigertv-asia.com/uploads/images/1760514489721-photo_2025-10-15_13-57-00.jpghttps://api.whitetigertv-asia.com/uploads/images/1760514489721-photo_2025-10-15_13-57-05.jpghttps://api.whitetigertv-asia.com/uploads/images/1760514489723-photo_2025-10-15_13-57-10.jpghttps://api.whitetigertv-asia.com/uploads/images/1760514489724-photo_2025-10-15_13-57-15.jpghttps://api.whitetigertv-asia.com/uploads/images/1760514489725-photo_2025-10-15_13-57-20.jpghttps://api.whitetigertv-asia.com/uploads/images/1760514489726-photo_2025-10-15_13-57-24.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី