ខ្លាសអាស៊ីធីវី

ថវិកាឧបត្ថម្ភរបស់សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានអភិបាលខណ្ឌទួលគោក ចាត់ឱ្យក្រុមការងារនាំយកទៅផ្ដល់ជូនភរិយាអនុប្រធានភូមិ និងជួយឧបត្ថម្ភមន្ត្រីកិច្ចសន្យា បណ្ដាញនារីសង្កាត់ និងប្រជាពលរដ្ឋចាស់ជរាមានជម្ងឺ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌទួលគោក ជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាប្រធានក្រុមការងារ អ.ម.តទី៣ បានចាត់ឱ្យឲ្យកញ្ញា ជា កន្និថា សមាជិកក្រុមការងារទី៣ និងមានការចូលរួមពីសំណាក់លោកជំទាវ អាន ផល្លា ប្រធានកិត្តិយសអនុសាខាសមាគមនារីខណ្ឌ នាំយកថវិកាមកផ្ដល់ជូនភរិយាលោកអនុប្រធានភូមិ៨ សង្កាត់ទឹកល្អក់ទី២ ដែលពិការដោយសារមានជម្ងឺ ដើម្បីជួយសម្រួលដល់កត្តាជីវភាពរស់នៅមួយចំនួន ដែលជាការឧបត្ថម្ភ និងការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត បន្ទាប់ពីអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដឹកនាំដោយលោកស្រី ហួត សុខរី ប្រធានស្តីទី បានបន្តនាំយកថវិកាឧបត្ថម្ភដល់លោក ឈួន រ៉ាវុធ ជាមន្រ្តីកិច្ចសន្យាសង្កាត់ទឹកល្អក់ទី១។

ជាមួយគ្នានេះ លោក ជា ពិសី ក៏បានចាត់ឱ្យក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ-សង្កាត់ដឹកនាំដោយលោក ញិល លាង ព្រមទាំងមានការចូលរួមជាកិត្តិយសដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តម ម៉ាន់ ឈឿន បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់កាកបាទក្រហមខណ្ឌ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងចាស់ជរាមានជម្ងឺ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ សរុបចំនួន២០គ្រួសារបន្ថែមទៀត ដើម្បីជួយសម្រាលបន្ទុកជីវភាពរស់នៅមួយចំនួនទៀត ដោយក្នុង១គ្រួសារៗទទួលបានអង្ករ២០គីឡូក្រាម កន្សែងពោះគោ១ និងថវិកាមួយចំនួន។

សម្រាប់ការងារមនុស្សធម៌ខាងលើនេះ បានធ្វើឡើងជាបន្តបន្ទាប់នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ ក្រោយពីក្រុមការងារអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងមានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម ម៉ាន់ ឈឿន បានឆ្លៀតជួបសំណេះសំណាល និងនាំយកថវិកាមួយចំនួនឧបត្ថម្ភដល់បណ្ដាញនារីសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។

យ៉ាងណាក៏ដោយ សម្រាប់ភរិយាលោកអនុប្រធានភូមិ៨ សង្កាត់ទឹកល្អក់ទី២ ដែលពិការដោយសារមានជម្ងឺ និងលោក ឈួន រ៉ាវុធ ជាមន្រ្តីកិច្ចសន្យាសង្កាត់ទឹកល្អក់ទី១ ជាមួយប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត និងចាស់ជរាមានជម្ងឺ ព្រមទាំងបណ្ដាញនារីសង្កាត់ទឹកល្អក់ទី១ សង្កាត់ទឹកល្អក់ទី២ សង្កាត់បឹងកក់ទី១ និងសង្កាត់បឹងកក់ទី២ ក្រោយពីទទួលបានថវិកា និងសម្ភារ ដើម្បីដោះស្រាយបញ្ហាក្នុងបន្ទុកគ្រួសារមួយចំនួន បានថ្លែងអំណរអរគុណយ៉ាងក្រៃលែង ចំពោះសម្ដេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត និងលោក ជា ពិសី តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ និងក្រុមការងារ អ.ម.តទី៣ និងសូមជូនពរផងដែរ ចំពោះថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់ បានសមប្រកបតែនឹងពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://api.whitetigertv-asia.com/uploads/images/1744285890971-photo_2025-04-10_18-50-47.jpghttps://api.whitetigertv-asia.com/uploads/images/1744285926503-photo_2025-04-10_17-08-13.jpghttps://api.whitetigertv-asia.com/uploads/images/1744285936952-photo_2025-04-10_17-06-41.jpghttps://api.whitetigertv-asia.com/uploads/images/1744285948749-photo_2025-04-10_17-06-35.jpghttps://api.whitetigertv-asia.com/uploads/images/1744285948751-photo_2025-04-10_17-06-46.jpghttps://api.whitetigertv-asia.com/uploads/images/1744285948752-photo_2025-04-10_17-06-51.jpghttps://api.whitetigertv-asia.com/uploads/images/1744285948752-photo_2025-04-10_17-06-56.jpghttps://api.whitetigertv-asia.com/uploads/images/1744285948753-photo_2025-04-10_17-07-01.jpghttps://api.whitetigertv-asia.com/uploads/images/1744285948754-photo_2025-04-10_17-07-06.jpghttps://api.whitetigertv-asia.com/uploads/images/1744285948754-photo_2025-04-10_17-07-11.jpghttps://api.whitetigertv-asia.com/uploads/images/1744285948756-photo_2025-04-10_17-07-16.jpghttps://api.whitetigertv-asia.com/uploads/images/1744285948756-photo_2025-04-10_17-07-22.jpghttps://api.whitetigertv-asia.com/uploads/images/1744285948757-photo_2025-04-10_17-07-27.jpghttps://api.whitetigertv-asia.com/uploads/images/1744285948758-photo_2025-04-10_17-07-31.jpghttps://api.whitetigertv-asia.com/uploads/images/1744285948759-photo_2025-04-10_17-07-37.jpghttps://api.whitetigertv-asia.com/uploads/images/1744285948760-photo_2025-04-10_17-07-42.jpghttps://api.whitetigertv-asia.com/uploads/images/1744285948760-photo_2025-04-10_17-07-47.jpghttps://api.whitetigertv-asia.com/uploads/images/1744285948762-photo_2025-04-10_17-07-53.jpghttps://api.whitetigertv-asia.com/uploads/images/1744285948762-photo_2025-04-10_17-07-58.jpghttps://api.whitetigertv-asia.com/uploads/images/1744285948762-photo_2025-04-10_17-08-03.jpghttps://api.whitetigertv-asia.com/uploads/images/1744285948763-photo_2025-04-10_17-08-08.jpghttps://api.whitetigertv-asia.com/uploads/images/1744285948763-photo_2025-04-10_17-08-19.jpghttps://api.whitetigertv-asia.com/uploads/images/1744285948764-photo_2025-04-10_17-08-24.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី