(យូអិន)៖ បេសកជនចិន បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើ ម្បីជំរុញឱ្យមានការបញ្ឈប់ការប្រយុទ្ធគ្នា ក្នុងគោលបំណងបញ្ចប់អំពើហិង្សា ក្នុងចំណោមក្រុមប្រដាប់អាវុធ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC)។
លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ បានថ្លែងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅក្នុង DRC ដែលត្រូវបានគេស្គាល់ជាទូទៅថា MONUSCO ដោយសង្កត់ធ្ងន់លើភាពបន្ទាន់ ក្នុងការដោះស្រាយជម្លោះនៅក្នុងប្រទេសនេះ។
លោកបានលើកឡើងថា “កាលពីខែមុន រដ្ឋាភិបាលថ្មីរបស់ DRC ត្រូវបានសម្ពោធយ៉ាងរលូន ដោយបង្ហាញពីជំពូកថ្មី នៃអភិបាលកិច្ចរបស់ប្រទេសនេះ ប្រទេសចិនស្វាគមន៍ ចំពោះរឿងនេះដែរ យើងទន្ទឹងរង់ចាំភាគីទាំងអស់ក្នុងប្រទេសរួបរួមគ្នាតែមួយ និងពន្លឿនការកសាងប្រទេស ជាមួយនឹងផែនការសកម្មភាពជាតិ របស់រដ្ឋាភិបាលជាប្លង់មេ ដើម្បីសម្រេចបាននូវសន្តិភាព និងស្ថិរភាព”។
និយាយអំពីអំពើហិង្សានាពេលថ្មីៗនេះ លោក Geng បានកត់សម្គាល់ថា “ក្នុងរយៈពេល៣ខែកន្លងមកនេះ ជនស៊ីវិលជាង៥០០នាក់ ត្រូវបានសម្លាប់ដោយក្រុមប្រដាប់អាវុធ និង ៧,៣លាននាក់ ត្រូវបានផ្លាស់ទីលំនៅដោយបង្ខំ”៕