ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌសែនសុខថ្មី៖ ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព»

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌសែនសុខថ្មី បានដាក់ចេញនូវរបៀបវារៈ សំខាន់ៗចំនួន៤ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព ពិសេស លើការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ពោលគឺ «ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព»

របៀបវារៈ ដែលដាក់ចេញចំនួន៤នេះ បានធ្វើឡើងដោយមានការចូលរួម ពីថ្នាក់ដឹកនាំ នៃអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌ-សង្កាត់ និងមន្ត្រីមួយចំនួនទៀត នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនេះ និងក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ លោក ចេង មុនីរ៉ា បានផ្ដោតសំខាន់លើរបៀបវារៈ ដែលបានគ្រោងទុក ចំនួន៤ រួមមាន៖ ១-ការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព។ ២-ការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព។ ៣-ការចូលរួមមតិយោបល់របស់សមាជិក សមាជិការអង្គប្រជុំ។ ៤-ទិសដៅសម្រាប់ការអនុវត្តខែធ្នូ ឆ្នាំ២០២៥៕

https://api.whitetigertv-asia.com/uploads/images/1763732580975-photo_2025-11-21_20-42-16.jpghttps://api.whitetigertv-asia.com/uploads/images/1763732598819-photo_2025-11-21_20-19-12.jpghttps://api.whitetigertv-asia.com/uploads/images/1763732598821-photo_2025-11-21_20-19-18.jpghttps://api.whitetigertv-asia.com/uploads/images/1763732598821-photo_2025-11-21_20-19-22.jpghttps://api.whitetigertv-asia.com/uploads/images/1763732598821-photo_2025-11-21_20-19-27.jpghttps://api.whitetigertv-asia.com/uploads/images/1763732598823-photo_2025-11-21_20-19-31.jpghttps://api.whitetigertv-asia.com/uploads/images/1763732598824-photo_2025-11-21_20-19-36.jpghttps://api.whitetigertv-asia.com/uploads/images/1763732598824-photo_2025-11-21_20-19-42.jpghttps://api.whitetigertv-asia.com/uploads/images/1763732598825-photo_2025-11-21_20-19-46.jpghttps://api.whitetigertv-asia.com/uploads/images/1763732598825-photo_2025-11-21_20-19-51.jpghttps://api.whitetigertv-asia.com/uploads/images/1763732598825-photo_2025-11-21_20-19-56.jpghttps://api.whitetigertv-asia.com/uploads/images/1763732598826-photo_2025-11-21_20-20-01.jpghttps://api.whitetigertv-asia.com/uploads/images/1763732598826-photo_2025-11-21_20-20-05.jpghttps://api.whitetigertv-asia.com/uploads/images/1763732598826-photo_2025-11-21_20-20-11.jpghttps://api.whitetigertv-asia.com/uploads/images/1763732598827-photo_2025-11-21_20-20-41.jpghttps://api.whitetigertv-asia.com/uploads/images/1763732598827-photo_2025-11-21_20-20-45.jpg

អត្ថបទ៖ ដូរបាយ
ចែករំលែក
ខ្លាសអាស៊ីធីវី