(ភ្នំពេញ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ អញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា និងបេក្ខជន បេក្ខនារី ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ «និទ្ទេស A» ចំនួន៥៦នាក់ នៅទូទាំងខេត្តក្រចេះ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។
ពិធនេះដោយមានការចូលរួមពីសំណាក់លោក ស ចំរ៉ុង អ្នកតំណាងរាស្ត្រ មណ្ឌលខេត្តក្រចេះ និងលោក វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ ព្រមទាំងឯកឧត្តមលោកជំទាវជាថ្នាក់ដឹកនាំក្រសួងជាច្រើនរូបទៀត។
ក្នុងឱកាសនោះ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តល់អំណោយលើកទឹកចិត្តសិស្សនិទ្ទេស A ដោយក្នុងម្នាក់ៗទទួលបានជាសម្ភាររួមមាន៖ នាឡិកា Honor Choice ០១គ្រឿង, Honor Tumblr ០១គ្រឿង, Honor Mouse Pad ០១គ្រឿង, សៀវភៅ «ឯកឧត្តម ស៊ី ជីនភីង ស្តីពីអភិបាលកិច្ចប្រទេសចិន» ០១ក្បាល, សៀវភៅ «លោកជំទាវបណ្ឌិត ពេជ ចន្នមុន្នី ភរិយានាយករដ្ឋមន្ត្រីទី៣៧ នៃកម្ពុជា» ០១ក្បាលផងដែរ៕