(ភ្នំពេញ)៖ ក្នុងឆ្នាំសិក្សា២០២៤-២០២៥នេះ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា បានសម្រេចផ្តល់អាហារូបករណ៍ ១០០% លើថ្លៃសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង ចំនួន១៧០កន្លែង សិក្សានៅវិទ្យាស្ថានអលណេសិន។