New Ads

ឃាត់ខ្លួនវៀតណាមប្រុសស្រី១២នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ នៅក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) ដោយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ

សន្តិសុខសង្គម

(ភ្នំពេញ)៖ ជនជាតិវៀតណាម ចំនួន១២នាក់ (ស្រី៤នាក់) រួមជាមួយវត្ថុតាងមួយចំនួនធំ ដែលបានប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) ត្រូវបានបង្ក្រាប និងឃាត់ខ្លួន ហើយដកហូតនៅក្នុងប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម (Online Scams) ដោយកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ។

ប្រតិបត្តិការនេះធ្វើឡើងតាមការដឹកនាំបញ្ជាយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក ឃួង ស្រេង អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងដឹកនាំបញ្ជាផ្ទាល់ដោយលោក ម៉ូវ ម៉ានិត អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ និងមានការសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានអនុវត្តឡើងឋិតនៅត្រង់ចំណុចទីតាំងផ្ទះលេខ២២ ផ្លូវA១៥ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦។

បើតាមអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ លោក ម៉ូវ ម៉ានិត បានឱ្យដឹងថា ជាលទ្ធផលនៃកិច្ចប្រតិបត្តិការបន្តចុះត្រួតពិនិត្យរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្ដុំ និងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនឡាញស្គេម
(Online Scams) កម្លាំងចម្រុះបានរកឃើញជនបរទេសវៀតណាម ចំនួន១២នាក់ (ស្រី៤នាក់) និងវត្ថុតាងមួយចំនួនធំ ដែលបានស្នាក់នៅ និងប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ប្រគល់ទៅឱ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

https://api.whitetigertv-asia.com/uploads/images/1787746823193-photo_2026-08-26_19-17-26.jpghttps://api.whitetigertv-asia.com/uploads/images/1787746823194-photo_2026-08-26_19-17-50.jpghttps://api.whitetigertv-asia.com/uploads/images/1787746823196-photo_2026-08-26_19-17-56.jpghttps://api.whitetigertv-asia.com/uploads/images/1787746823197-photo_2026-08-26_19-18-01.jpghttps://api.whitetigertv-asia.com/uploads/images/1787746823198-photo_2026-08-26_19-18-06.jpghttps://api.whitetigertv-asia.com/uploads/images/1787746823199-photo_2026-08-26_19-18-12.jpghttps://api.whitetigertv-asia.com/uploads/images/1787746823199-photo_2026-08-26_19-18-17.jpghttps://api.whitetigertv-asia.com/uploads/images/1787746823201-photo_2026-08-26_19-18-22.jpghttps://api.whitetigertv-asia.com/uploads/images/1787746823203-photo_2026-08-26_19-18-29.jpghttps://api.whitetigertv-asia.com/uploads/images/1787746823204-photo_2026-08-26_19-18-37.jpg

អត្ថបទ៖ ចេះពីរៀន
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
New Ads