ខ្លាសអាស៊ីធីវី

ពលរដ្ឋចាស់ជរាជួបការខ្វះខាត ១៩គ្រួសារ នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ទទួលបានអង្ករ និងថវិកា ដើម្បីដោះស្រាយក្នុងជីវភាព ពីលោកស្រីចៅសង្កាត់

ព័ត៌មានជាតិ

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានមតិដឹកនាំពីសំណាក់ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជាអង្ករ និងថវិកា ដើម្បីជួយទ្រទ្រង់ជីវភាពរស់នៅមួយគ្រា ដល់បងប្អូនប្រជាពលរដ្ឋ ដែលចាស់ជរា និងជួបការខ្វះខាត។

សកម្មភាពជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអំណោយដល់ប្រជាពលរដ្ឋ ចាស់ជរាក្រីក្រ ចំនួន១៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករមួយបេ និងថវិកា៣០០០០ (បីម៉ឺនរៀល) ស្មើៗគ្នានេះ ក៏មានការអញ្ជើញចូលរួម ពីក្រុមការងារសង្កាត់-ភូមិ និងស.ស.យ.កសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីនេះ លោកស្រីចៅសង្កាត់ទួលសង្កែទី១ បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ ថែទាំសុខភាព ឱ្យបានល្អប្រសើរ តាមរយៈការរស់នៅស្អាតជានិច្ច ដោយមានអនាម័យជាប់ជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងជម្ងឺដង្កាត់ផ្សេងៗ ពិសេស ត្រូវខិតខំប្រឹងប្រែងពង្រឹង និងពង្រីកការងារប្រកបមុខរបរទទួលទានចិញ្ចឹមជីវិតប្រចាំថ្ងៃ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋទាំងអស់ និងបន្ទាប់ពីទទួលបានអង្ករមួយបេ និងថវិកា៣០០០០ (បីម៉ឺនរៀល) ក្នុងមួយគ្រួសារៗ តាមរយៈក្រុមការងារ បានឆ្លៀតឱកាស ថ្លែងអំណរអរគុណ និងសូមជូនពរ ចំពោះលោកអភិបាលខណ្ឌឫស្សីកែវ និងលោកស្រីចៅសង្កាត់ទួលសង្កែទី១ មេភូមិ និងមន្ត្រីពាក់ព័ន្ធ សូមមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ចការងារ ហើយនិងបានសមប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

https://api.whitetigertv-asia.com/uploads/images/1764150630853-photo_2025-11-26_16-49-34.jpghttps://api.whitetigertv-asia.com/uploads/images/1764150657269-photo_2025-11-26_16-40-07.jpghttps://api.whitetigertv-asia.com/uploads/images/1764150657271-photo_2025-11-26_16-40-13.jpghttps://api.whitetigertv-asia.com/uploads/images/1764150657272-photo_2025-11-26_16-40-17.jpghttps://api.whitetigertv-asia.com/uploads/images/1764150657273-photo_2025-11-26_16-40-23.jpghttps://api.whitetigertv-asia.com/uploads/images/1764150657274-photo_2025-11-26_16-40-29.jpghttps://api.whitetigertv-asia.com/uploads/images/1764150657275-photo_2025-11-26_16-40-33.jpghttps://api.whitetigertv-asia.com/uploads/images/1764150657277-photo_2025-11-26_16-40-38.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី