ខ្លាសអាស៊ីធីវី

ឧបនាយករដ្ឋមន្ត្រី​ សាយ សំអាល់ ជំរុញឲ្យអ្នកអនុវត្តគម្រោងសាងសង់ឆ្នេរ២,៧០០ម៉ែត្រ​ ធ្វើយ៉ាងណាអាចឲ្យពលរដ្ឋចូលលេងកម្សាន្តបាននៅខែវិច្ឆិកា ខាងមុខ

ព័ត៌មានជាតិ

(កែប)៖ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហៅកាត់ គ.អ.ឆ.ក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យវឌ្ឍនភាព ការសាងសង់រមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ "ឆ្នេរតេជោសន្តិភាពកែប" ក្នុងនោះឯកឧត្តមបានណែនាំជម្រុញអោយអ្នកម៉ៅការពន្លឿនក្នុងការសាងសង់ ធ្វើយ៉ាងណាអាចអោយប្រជាពលរដ្ឋចូលលេងកម្សាន្តបានក្នុងអំឡុងខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ។ ដំណើរចុះពិនិត្យនេះ ធ្វើឡើងនារសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ អមដំណើរដោយ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប វត្តមានឯកឧត្តមលោកជំទាវប្រតិភូ អាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ មានប្រសាសន៍ថា នៅរាជធានីភ្នំពេញនឹងផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដូចនេះតាមបណ្តាខេត្តនឹងក្លាយជាទិសដៅនៃការធ្វើដំណើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋពិសេសខេត្តតំបន់សមុទ្រ ហេតុនេះការពន្លឿនអនុវត្តគម្រោងឆ្នេរតេជោសន្តិភាពកែប ជាការបើកបង្ហាញសមិទ្ធផលថ្មីជូនពលរដ្ឋបានស្គាល់ ក៏ដូចជាជួយទាក់ទាញអ្នកទេសចរចូលមកលេងខេត្តកែបកាន់តែច្រើនផងដែរ។

ជាមួយគ្នានេះដែរ ឯកត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា នេះជាសមិទ្ធផលដ៏លេចធ្លោមួយទៀតសម្រាប់ប្រជាជនខេត្តកែប ក្នុងសម័យតេជោ-ធិបតី។ គម្រោងនេះ នឹងលើកកម្ពស់គុណភាពឆ្នេរប្រវែងឆ្នេរ២,៧០០ម៉ែត្រ លាតសន្ធឹងនៅប៉ែកខាងលិចក្រុងកែប ឱ្យក្លាយទៅជាឆ្នេរខ្សាច់កម្សាន្តប្រណិតតែមួយគត់ ដែលនឹងឆ្លើយតបបានទៅនឹងការរំពឹងទុក របស់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្ត។

ឯកឧត្តមក៏រំពឹងខ្ពស់ដែរថា ក្នុងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាពេលខាងមុខនេះ ខេត្តកែបនឹងទទួលបានអ្នកទេសចរ មកលេងកម្សាន្តច្រើនជាងឆ្នាំកន្លងទៅ ស្របពេលដែលតំបន់ទេសចរណ៍មានច្រើនជម្រើស ពិសេសឆ្នេរថ្មីរបស់យើង គឺ ឆ្នេរតេជោសន្តិភាពកែប ការស្ថាបនាកាន់តែជិតរួចរាល់៕

https://api.whitetigertv-asia.com/uploads/images/1757082021046-photo_2025-09-05_21-18-59.jpghttps://api.whitetigertv-asia.com/uploads/images/1757082033463-photo_2025-09-05_21-02-40.jpghttps://api.whitetigertv-asia.com/uploads/images/1757082033465-photo_2025-09-05_21-02-49.jpghttps://api.whitetigertv-asia.com/uploads/images/1757082033466-photo_2025-09-05_21-02-55.jpghttps://api.whitetigertv-asia.com/uploads/images/1757082033467-photo_2025-09-05_21-03-00.jpghttps://api.whitetigertv-asia.com/uploads/images/1757082033469-photo_2025-09-05_21-03-06.jpghttps://api.whitetigertv-asia.com/uploads/images/1757082033470-photo_2025-09-05_21-03-11.jpghttps://api.whitetigertv-asia.com/uploads/images/1757082033470-photo_2025-09-05_21-03-15.jpghttps://api.whitetigertv-asia.com/uploads/images/1757082033473-photo_2025-09-05_21-03-19.jpghttps://api.whitetigertv-asia.com/uploads/images/1757082033474-photo_2025-09-05_21-03-24.jpghttps://api.whitetigertv-asia.com/uploads/images/1757082033476-photo_2025-09-05_21-03-29.jpghttps://api.whitetigertv-asia.com/uploads/images/1757082033476-photo_2025-09-05_21-03-34.jpghttps://api.whitetigertv-asia.com/uploads/images/1757082033477-photo_2025-09-05_21-03-40.jpghttps://api.whitetigertv-asia.com/uploads/images/1757082033479-photo_2025-09-05_21-03-46.jpghttps://api.whitetigertv-asia.com/uploads/images/1757082033480-photo_2025-09-05_21-03-50.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី