ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា៖ ទោះបីមិនមានសំណូមពរ តែការចុះត្រួតពិនិត្យ និងការជួសជុលផ្លូវ គឺជាការផ្ដល់សេវាតម្រូវការចាំបាច់ ក្រៅពីការផ្ដល់សេវាផ្សេងៗ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព សម្រាប់បម្រើប្រជាពលរដ្ឋ  

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​ព្រហស្បតិ៍ ០៨-សីហា-២០២៤
ម៉ោង១២:៤៥នាទី និង៥៨វិនាទីថ្ងៃត្រង់

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យ និងជម្រុញពន្លឿនការជួសជុលជង្ហុក (សំបុកមាន់) ១កន្លែងឲ្យឆាប់រួចរាល់ជាស្ថាពរលើគុណភាព ដើម្បីជួយកាត់បន្ថយនូវការកកស្ទះចារចរណ៍ និងងាយស្រួលដល់ការធ្វើដំណើរចេញ-ចូល សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រោយពីបាក់ស្រុត និងដាក់ឲ្យធ្វើការជួសជុលជាបន្ទាន់ភ្លាមៗ នាមួយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ការចុះត្រួតពិនិត្យ និងការជម្រុញពន្លឿនការជួសជុលជង្ហុក (សំបុកមាន់) ១កន្លែងឲ្យឆាប់រួចរាល់ ជាស្ថាពរដែលសំដៅលើគុណភាព និងពេលវេលា ពីសំណាក់លោក ថេង សុថុល បានធ្វើឡើង ស្ថិតនៅលើកំណាត់ផ្លូវលេខ១២៨ កែងផ្លូវលេខ១៦៩ (ក្បែរស្តុបណានជីង) ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។

បើតាមលោក ថេង សុថុល សម្រាប់ការចុះត្រួតពិនិត្យជាបន្តបន្ទាប់ និងមានវិធានការ ចាក់បេតុងជួសជុលលប់បំបាត់ជង្គុកតូច-ធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើង និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរនោះឡើយ ក្រៅពីការយកចិត្តទុកដាក់រាល់ការផ្ដល់សេវាផ្សេងៗ ក្របកបដោយប្រសិទ្ធភាព និងតម្លាភាព សំខាន់ធ្វើការជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានសំណូមពរ ឬការស្នើណាមួយ ពីប្រជាពលរដ្ឋក៏ដោយ។

លោក ថេង សុថុល បានឲ្យដឹងផងដែរថា «សម្រាប់ការយកចិត្តទុកដាក់ចំពោះការជួសជុលផ្លូវ ដែលរងការខូចខាតទាំងឡាយ គឺជាការបម្រើសេវាតម្រូវការចាំបាច់នៅចំពោះមុខមួយ ដែលក្នុងនាមអាជ្ញាធរ ត្រូវមានវិធានការធ្វើទៅតាមលទ្ធភាព ដើម្បីឆ្លើយតបឲ្យទាន់សភាពការ ដោយពុំបានគិតពីពេលវេលា និងគ្មានលក្ខខណ្ឌនោះឡើយ ក្នុងការបម្រើប្រជាពលរដ្ឋ ស្របតាមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា» ក៏ដូចជា អនុសាស្ត្រដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញថា «មន្ត្រីមិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់»

https://api.whitetigertv-asia.com/uploads/images/1723121155127-photo_2024-08-08_19-44-40.jpghttps://api.whitetigertv-asia.com/uploads/images/1723121155130-photo_2024-08-08_19-45-01.jpghttps://api.whitetigertv-asia.com/uploads/images/1723121155139-photo_2024-08-08_19-45-09.jpghttps://api.whitetigertv-asia.com/uploads/images/1723121155145-photo_2024-08-08_19-45-15.jpghttps://api.whitetigertv-asia.com/uploads/images/1723121155149-photo_2024-08-08_19-45-20.jpghttps://api.whitetigertv-asia.com/uploads/images/1723121155151-photo_2024-08-08_19-45-26.jpghttps://api.whitetigertv-asia.com/uploads/images/1723121155155-photo_2024-08-08_19-45-31.jpghttps://api.whitetigertv-asia.com/uploads/images/1723121155157-photo_2024-08-08_19-45-36.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
ខ្លាសអាស៊ីធីវី