Boostrong

អ៊ុយក្រែន៖ ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើមន្ទីរពេទ្យធំកុមារ បានសម្លាប់មនុស្សយ៉ាងតិច៤១នាក់

ព័ត៌មានអន្តរជាតិ

(បរទេស)៖ រុស្ស៊ីបានបំផ្ទុះមន្ទីរពេទ្យធំកុមារនៅទីក្រុងគៀវ ជាមួយនឹងគ្រាប់មីស៊ីលទាំងក្នុងពេលថ្ងៃ ហើយបានបាញ់ស្រោចកាំជ្រួចទៅលើទីក្រុងផ្សេងទៀត នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់៤១នាក់ នៅក្នុងការវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាបំផុតអស់រយៈពេលជាច្រើនខែមកនេះ។

យោងតាមសារព័ត៌មាន រ៉យទ័រចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ឪពុកម្តាយដែលកាន់ទារក បានដើរតាមផ្លូវនៅខាងក្រៅមន្ទីរពេទ្យ ទាំងវង្វេងស្មារតី និងស្រក់ទឹកភ្នែក បន្ទាប់ពីការវាយប្រហារតាមអាកាសដ៏កម្រមួយនាពេលថ្ងៃ។ បង្អូចត្រូវបានកម្ទេច ហើយអ្នកស្រុកនៅទីក្រុងគៀវ រាប់រយនាក់កំពុងជួយសម្អាតកំទេចកំទី។ Svitlana Kravchenko អាយុ ៣៣ឆ្នាំបានប្រាប់រ៉យទ័រថា “វាគួរឱ្យខ្លាចណាស់។ ខ្ញុំមិនអាចដកដង្ហើមបាន ខ្ញុំកំពុងព្យាយាមគ្របមកលើកូនរបស់ខ្ញុំ។ ខ្ញុំកំពុងព្យាយាមគ្របគាត់ដោយក្រណាត់នេះដើម្បីឱ្យគាត់ដកដង្ហើម”។

ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy ដែលបានស្ថិត នៅក្នុងប្រទេសប៉ូឡូញ មុនពេលធ្វើដំណើរទៅ កាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការ NATO បានដាក់ចំនួនអ្នកស្លាប់ចំនួន៣៧នាក់ រួមទាំងកុមារ៣នាក់ផងដែរ និងជាង១៧០នាក់ បានរងរបួស។ ប៉ុន្តែចំនួនអ្នកស្លាប់ និងរបួសពីទីតាំងនៃការវាយប្រហារ ក្នុងតំបន់ផ្សេងគ្នា មានចំនួនសរុបយ៉ាងហោចណាស់៤១នាក់៕

https://api.whitetigertv-asia.com/uploads/images/1720594654868-photo_2024-07-10_13-57-13.jpg

អត្ថបទ៖ Sopheak
ប្រភព៖ អន្តរជាតិ
ចែករំលែក
Boostrong