(ភ្នំពេញ)៖ លោកស្រី រាជ ផាវឿន ចៅសង្កាត់ទួលសង្កែទី១ ព្រមទាំងមន្ត្រីក្រោមឱវាទ និងពុទ្ធបរិស័ទ បានអញ្ជើញនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ។
ពិធីសូត្រមន្តកាន់បិណ្ឌវេនទី៤ នៃបុណ្យភ្ជុំបិណ្ឌ របស់លោកស្រីចៅសង្កាត់នេះ បានរៀបចំប្រារព្ធធ្វើឡើង ទៅតាមប្រពៃណី ទំនៀមទម្លាប់ព្រះពុទ្ធសាសនា របស់ប្រជាជនកម្ពុជា ស្ថិតនៅវត្តទួលសុវណ្ណារាម ហៅវត្តទួលសង្កែ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
លោកស្រីចៅសង្កាត់ទួលសង្កែទី១ និងចៅសង្កាត់រង ព្រមទាំងមន្ត្រីក្រោមឱវាទ ក្រៅពីនាំយកបច្ច័យ និងទេយ្យទាន ប្រគេនព្រះសង្ឃ សូត្រមន្តកាន់បិណ្ឌវេនទី៤ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធលោកអ្នកមានគុណ បុព្វបុរសជាតិ វីរៈជន ដែលបានពលីទៅកាន់លោកខាងមុខ លោកទាំងទ្វេ ក៏សូមជូនបុណ្យកុសលដល់បងប្អូនញាតិមិត្តជិតឆ្ងាយទាំងអស់ និងសូមប្រកបដោយសុខភាពល្អបរិបូរណ៍ ប្រកបរបរទទួលទានមានបាន មានសុភមង្គលក្នុងក្រុមគ្រួសារ និងជួបនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
















































