ខ្លាសអាស៊ីធីវី

គណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បើកកិច្ចប្រជុំជីវភាពប្រចាំខែ និងលើកទិសដៅការងារបន្ត

ព័ត៌មានជាតិ

(ភ្នំពេញ)៖ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានរៀបចំបើកកិច្ចប្រជុំជីវភាពប្រចាំខែរបស់គណបក្ស។

កិច្ចប្រជុំប្រចាំខែនេះ ដឹកនាំដោយលោកស្រី រាជ ផាវឿន ប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី១ និងមានការចូលរួមពីគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការសង្កាត់ សាខាគណបក្សភូមិ មន្ត្រីបូកសរុប និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំប្រចាំខែនេះដែរ លោកស្រីប្រធានគណៈកម្មាធិការគណបក្សសង្កាត់ទួលសង្កែទី១ បានផ្ដោតសំខាន់ អំពីការត្រួតពិនិត្យរបាយការណ៍ និងលទ្ធផលសកម្មភាពការងារទាំងឡាយប្រចាំខែកញ្ញា ហើយនិងរៀបចំទិសដៅការងារបន្តនៅខែតុលា ឆ្នាំ២០២៥៕

https://api.whitetigertv-asia.com/uploads/images/1757598917882-photo_2025-09-11_20-54-25.jpghttps://api.whitetigertv-asia.com/uploads/images/1757598944628-photo_2025-09-11_20-48-12.jpghttps://api.whitetigertv-asia.com/uploads/images/1757598955163-photo_2025-09-11_20-46-13.jpghttps://api.whitetigertv-asia.com/uploads/images/1757598955164-photo_2025-09-11_20-46-17.jpghttps://api.whitetigertv-asia.com/uploads/images/1757598955164-photo_2025-09-11_20-46-23.jpghttps://api.whitetigertv-asia.com/uploads/images/1757598955165-photo_2025-09-11_20-46-27.jpghttps://api.whitetigertv-asia.com/uploads/images/1757598955166-photo_2025-09-11_20-46-32.jpghttps://api.whitetigertv-asia.com/uploads/images/1757598955167-photo_2025-09-11_20-46-36.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី