ខ្លាសអាស៊ីធីវី

កំណាត់ផ្លូវលេខ១៦៩ ក្នុងសង្កាត់មិត្តភាព ដែលរងការខូចខាតនូវមួយអន្លឺ ត្រូវបានអភិបាលខណ្ឌ៧មករា ដាក់ឱ្យជួសជុលឡើងវិញ ដើម្បីបង្ការគ្រោះថ្នាក់ និងរំដោះការកកស្ទះចរាចរណ៍

ព័ត៌មានជាតិ
ចុះថ្សាយថ្ងៃ​អាទិត្យ ១៥-ធ្នូ-២០២៤
ម៉ោង១២:៤៥នាទី និង៤៥វិនាទីថ្ងៃត្រង់

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដឹកនាំមន្ត្រីពាក់ព័ន្ធខណ្ឌចុះត្រួតពិនិត្យ និងពន្លឿនដល់ការដ្ឋានជួសជុលផ្លូវ (សំបុកមាន់) មួយកន្លែង ដើម្បីឱ្យរួចរាល់ជាស្ថាពរឆាប់ៗខាងមុខនេះ ដែលជាផ្នែកមួយក្នុងការជួយបង្ការគ្រោះថ្នាក់ បញ្ជៀស និងរំដោះការកកស្ទះចរាចរណ៍ សម្រាប់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។

ការចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវ (សំបុកមាន់) និងពន្លឿនដល់ការងារពីសំណាក់លោក ថេង សុថុល និងមន្ត្រីពាក់ព័ន្ធខណ្ឌ បានធ្វើឡើងនៅថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោយពីបានចុះត្រួតពិនិត្យជាក់ស្ដែងពីស្ថានភាពផ្លូវសង្កេតឃើញថា មានជង្គុកសំបុកមាន់ និងរងការខូចខាតនូវមួយអន្លឺ ដែលអាចបង្កជាគ្រោះថ្នាក់ផ្សេងៗដល់ប្រជាបលរដ្ឋ ស្ថិតនៅតាមបណ្ដោយកំណាត់ផ្លូវលេខ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

លោកអភិបាលខណ្ឌ៧មករា បានឲ្យដឹងផងដែរថា ការចាក់បេតុងជួសជុលលប់បំបាត់ជង្គុកតូចធំ (សំបុកមាន់) គឺត្រូវបានធ្វើឡើងជាបន្តបន្ទាប់ និងដោះស្រាយជាជំហ៊ានៗ និងបន្តធ្វើឥតឈប់ឈរនោះឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋក៏ដោយ និងក្រោយពីជួសជុលរួចរាល់ជាស្ថាពរ នៅក្នុងភូមិសាស្ត្រសង្កាត់ទាំង៨ នៃរដ្ឋបាលខណ្ឌ គឺមិនត្រឹមតែអាចចូលរួមជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់ និងរំដោះចរាចរណ៍នោះទេ ថែមទាំងបានចូលរួមចំណែកក្នុងការកាត់បន្ថយលើការចំណាយថវិការបស់ជាតិថែមទៀតផង ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

https://api.whitetigertv-asia.com/uploads/images/1734265939092-photo_2024-12-15_18-46-04.jpghttps://api.whitetigertv-asia.com/uploads/images/1734265939094-photo_2024-12-15_18-46-11.jpghttps://api.whitetigertv-asia.com/uploads/images/1734265939096-photo_2024-12-15_18-46-17.jpghttps://api.whitetigertv-asia.com/uploads/images/1734265939097-photo_2024-12-15_18-46-22.jpghttps://api.whitetigertv-asia.com/uploads/images/1734265939099-photo_2024-12-15_18-46-27.jpghttps://api.whitetigertv-asia.com/uploads/images/1734265939100-photo_2024-12-15_18-46-33.jpghttps://api.whitetigertv-asia.com/uploads/images/1734265939101-photo_2024-12-15_18-46-38.jpghttps://api.whitetigertv-asia.com/uploads/images/1734265939102-photo_2024-12-15_18-46-43.jpghttps://api.whitetigertv-asia.com/uploads/images/1734265939102-photo_2024-12-15_18-46-51.jpghttps://api.whitetigertv-asia.com/uploads/images/1734265939103-photo_2024-12-15_18-46-55.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី