Boostrong

អាវុធហត្ថរាជធានីភ្នំពេញ បង្ហាញលទ្ធផលបង្រ្កាបគ្រឿងញៀនប្រហែល ១០០គីឡូក្រាម!

សន្តិសុខសង្គម
ចុះថ្សាយថ្ងៃ​ សៅរ៍ ១៩-តុលា-២០២៤

(ភ្នំពេញ)៖ ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ «បានធ្វើការស្រាវជ្រាវអស់រយៈពេលជិត១ខែ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបជាក់ស្តែង ត្រឹម២យប់២ថ្ងៃ និងធ្វើការឆែកឆេរទីតាំងចំនួន៤ ដោយមានការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានរកឃើញគ្រឿងញៀនចម្រុះសរុបប្រហែលប្រមាណជា១០០គីឡូក្រាម»

តាមរបាយការណ៍របស់អាវុធហត្ថរាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញបានធ្វើការបិទបញ្ចប់ការស៊ើបអង្កេត ក្នុងលទ្ធផលដូចខាងក្រោម៖ «*ឃាត់ខ្លួនជនជាតិចិន ចំនួន៤នាក់ (ប្រុស៣-ស្រី១) ពាក់ព័ន្ធគ្រឿងញៀន។ *ចាប់យកវត្ថុតាងគ្រឿងញៀនចម្រុះ ដែលសរុប១០០គីឡូ ៧ខាំ ៥៦.១០ក្រាម (ថ្លឹងទាំងសំបក) ដោយក្រោយពេលធ្វើតេស្ត និងដកសំបកថង់រួច គ្រឿងញៀនសរុបមានចំនួន៩៥គីឡូ ៩ខាំ ៥៤.៥០ក្រាម ព្រមទាំងសម្ភារៈពាក់ព័ន្ធនឹងការវេចខ្ចប់គ្រឿងញៀងជាច្រើនទៀតផងដែរ។ ជនសង្ស័យប្រុសស្រីជនជាតិចិនទាំង០៤នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់»

https://api.whitetigertv-asia.com/uploads/images/1729355909026-photo_2024-10-19_23-37-29.jpghttps://api.whitetigertv-asia.com/uploads/images/1729355915779-photo_2024-10-19_23-37-33.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាចជ្រាវ
ចែករំលែក
Boostrong