Boostrong

នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg សរសើរលោក ត្រាំ ថាជាមនុស្សមិនចុះញម ក្នុងពេលលោកត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់

ព័ត៌មានអន្តរជាតិ

(បរទេស)៖ នាយកប្រតិបត្តិក្រុមហ៊ុន Meta ដែលពីមុនជា Facebook លោក Mark Zuckerberg បានពណ៌នាប្រតិកម្មរបស់លោក ដូណាល់ ត្រាំ ចំពោះការប៉ុនប៉ងធ្វើឃាត កាលពីថ្ងៃសៅរ៍សប្តាហ៍មុនថាជា «មនុស្សមិនចុះញម»។ ខណៈដែលមហាសេដ្ឋីបច្ចេកវិទ្យា បានឈប់គាំទ្របេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋ សម្រាប់តំណែងប្រធានាធិបតីនោះ លោកបែរជាបានកត់សម្គាល់ថា មានប្រជាជនអាមេរិក ជាច្រើនបានរកឃើញការឆ្លើយតបបំផុសគំនិតរបស់លោក ដូណាល់ ត្រាំ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ បានរួចផុតពីការបាញ់សម្លាប់ យ៉ាងចង្អៀតនៅឯការជួបជុំយុទ្ធនាការមួយ នៅជិត Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ នៅពេលដែលខ្មាន់កាំភ្លើង ឈ្មោះ Thomas Matthew Crooks អាយុ ២០ ឆ្នាំ បានបាញ់មកលើលោកដោយកាំភ្លើង AR-15 ពីដំបូលក្បែរនោះ។

គ្រាប់កាំភ្លើង បានបាញ់ចំត្រចៀកស្តាំរបស់លោក ត្រាំ មុនពេលភ្នាក់ងារសេវាកម្មសម្ងាត់ បានសម្លាប់ឃាតកជាខ្មាន់កាំភ្លើង។ ហេតុការណ៍នេះ បានបណ្តាលឱ្យអ្នកចូលរួមបាតុកម្មម្នាក់ស្លាប់ និង២នាក់ទៀតរងរបួស។ លោក ត្រាំ ត្រូវបានគេនាំយ៉ាងប្រញាប់ប្រញាល់ចេញពីកន្លែងកើតហេតុ ដោយសេវាលម្អិតសន្តិសុខរបស់លោក ប៉ុន្តែត្រូវបានគេមើលឃើញថា ពេលនោះលោក បានលើកកណ្តាប់ដៃរបស់គាត់ឡើង ហើយស្រែកថា «រយុទ្ធ ប្រយុទ្ធ» ទៅកាន់ហ្វូងមនុស្ស នៅពេលដែលគាត់ត្រូវបានគេយកចេញពីឆាក។

លោក Zuckerberg បាននិយាយនៅទីស្នាក់ការកណ្តាល Meta Platforms Inc. ក្នុងទីក្រុង Menlo ថា «ការឃើញលោក ដូណាល់ ត្រាំ ក្រោកឡើងបន្ទាប់ពីបានបាញ់ចំមុខ ហើយក្តាប់ដៃរបស់គាត់ឡើង លើជាមួយនឹងទង់ជាតិអាមេរិកគឺ ជារឿងដ៏ល្អបំផុតដែលខ្ញុំធ្លាប់ឃើញក្នុងជីវិតរបស់ខ្ញុំ»។ សហគ្រិនរូបនេះបានបន្ថែមថា «ក្នុងកម្រិតខ្លះក្នុងនាមជាជនជាតិអាមេរិក វាពិបាកណាស់ក្នុងការមិនមានអារម្មណ៍អំពីស្មារតីនោះ និងការប្រយុទ្ធនោះ ហើយខ្ញុំគិតថានោះហើយជាមូលហេតុ ដែលមនុស្សជាច្រើនចូលចិត្តបុរសនោះ»។

ទោះជាយ៉ាងណាក៏ដោយ Zuckerberg បានទទូចថា លោកមិនមានគម្រោងចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក នាពេលខាងមុខ តាមមធ្យោបាយណាមួយឡើយ។ លោកបានបន្ថែមថា វានឹងមានខ្លឹមសារនយោបាយតិចជាងនៅលើ Facebook បន្តទៅមុខដោយលើកឡើងពីបំណងប្រាថ្នារបស់អ្នកប្រើប្រាស់៕


អត្ថបទ៖ ដូរបាយ
ប្រភព៖ ស៊ើបអង្កេត
ចែករំលែក
Boostrong