ខ្លាសអាស៊ីធីវី

ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា បន្តដាក់ចេញផែនការដល់មន្ត្រី ចំពោះការរក្សាការពារសន្តិសុខ និងការផ្ដល់សេវាសាធារណៈឱ្យបានល្អ ជូនពលរដ្ឋ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា បានក្រើនរំលឹកដល់មន្ត្រីជាថ្មី ឱ្យយកចិត្តទុកដាក់បន្ថែមទៀត ចំពោះការងារផ្តល់សេវាសាធារណៈទាំងឡាយ ឱ្យបានល្អប្រសើរ តាមរយៈច្រកចេញចូលតែមួយខណ្ឌ-សង្កាត់ ជូនបងប្អូនប្រជាពលរដ្ឋ។

ការក្រើនរំលឹកនេះ បានធ្វើឡើងដោយមានការចូលរួម ពីថ្នាក់ដឹកនាំ នៃអាជ្ញាធរមានសមត្ថកិច្ចខណ្ឌ-សង្កាត់ និងមន្ត្រីមួយចំនួនទៀត នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃសុក្រ ១កើត ខែមិគសិរ ឆ្នាំម្សាញ់ ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនេះ និងក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា លោក ថេង សុថុល បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធការផ្ដល់សេវាសាធារណៈ ពិសេស ចំពោះការងាររក្សាការពារសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក្នុងមូលដ្ឋានខណ្ឌ ដើម្បីធានាដល់សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ៕

https://api.whitetigertv-asia.com/uploads/images/1763725319660-photo_2025-11-21_18-41-16.jpghttps://api.whitetigertv-asia.com/uploads/images/1763726312991-photo_2025-11-21_18-57-16.jpghttps://api.whitetigertv-asia.com/uploads/images/1763726312993-photo_2025-11-21_18-57-21.jpghttps://api.whitetigertv-asia.com/uploads/images/1763726312995-photo_2025-11-21_18-57-27.jpghttps://api.whitetigertv-asia.com/uploads/images/1763726312995-photo_2025-11-21_18-57-31.jpghttps://api.whitetigertv-asia.com/uploads/images/1763726312996-photo_2025-11-21_18-57-38.jpghttps://api.whitetigertv-asia.com/uploads/images/1763726312996-photo_2025-11-21_18-57-43.jpghttps://api.whitetigertv-asia.com/uploads/images/1763726312996-photo_2025-11-21_18-57-47.jpghttps://api.whitetigertv-asia.com/uploads/images/1763726312997-photo_2025-11-21_18-57-51.jpghttps://api.whitetigertv-asia.com/uploads/images/1763726312997-photo_2025-11-21_18-57-55.jpghttps://api.whitetigertv-asia.com/uploads/images/1763726312997-photo_2025-11-21_18-58-00.jpghttps://api.whitetigertv-asia.com/uploads/images/1763726312998-photo_2025-11-21_18-58-05.jpghttps://api.whitetigertv-asia.com/uploads/images/1763726312998-photo_2025-11-21_18-58-09.jpghttps://api.whitetigertv-asia.com/uploads/images/1763726312998-photo_2025-11-21_18-58-14.jpghttps://api.whitetigertv-asia.com/uploads/images/1763726312999-photo_2025-11-21_18-58-18.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី