ខ្លាសអាស៊ីធីវី

អភិបាលខណ្ឌ៧មករា៖ ការិយាល័យជំនាញទាំង១១ ត្រូវត្រួតពិនិត្យ និងពង្រឹងបន្ថែម ដើម្បីប្រសិទ្ធភាពការងារ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ

ព័ត៌មានជាតិ

(ភ្នំពេញ)៖ ការអនុវត្តតួនាទី និងភារកិច្ចរបស់ការិយាល័យជំនាញទាំង១១ នៃរដ្ឋបាលខណ្ឌ៧មករា ត្រូវបានពង្រឹងឡើងវិញជាបន្តបន្ទាប់ ដើម្បីប្រសិទ្ធភាពការងារកាន់តែប្រសើរឡើង ពិសេសការយកចិត្តទុកដាក់ ក្នុងការបម្រើសេវាសាធារណៈទាំងឡាយ តាមរយៈច្រកចេញ-ចូលតែមួយ ជូនប្រជាពលរដ្ឋ។

នេះបើតាមលោក ថេង សុថុល អភិបាលខណ្ឌ៧មករា ដែលបានអញ្ជើញដឹកនាំកិច្ចប្រជុំមួយដើម្បីត្រួតពិនិត្យ ដោយមានការអញ្ជើញចូលរួមពីប្រធានការិយាល័យជំនាញទាំង១១ នៅសាលប្រជុំសាលាខណ្ឌ៧មករា រាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥។

លោកអភិបាលខណ្ឌ៧មករា នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យនេះ ពោលគឺដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយល្អ ចាំបាច់ណាស់ទាមទារឱ្យមានកិច្ចសហការល្អជានិច្ច ពីអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធខណ្ឌ-សង្កាត់ ក្នុងការយកចិត្តទុកដាក់ពង្រឹងចំពោះការងាររក្សាអនាម័យ បរិស្ថាន ការបង្កាទប់ស្កាត់រាល់គ្រប់បទល្មើសផ្សេងៗ ការត្រួតពិនិត្យអាវុធជាតិផ្ទុះ និងការងារគ្រប់គ្រងជនបរទេសរស់នៅក្នុងមូលដ្ឋាន៕

https://api.whitetigertv-asia.com/uploads/images/1756988448829-photo_2025-09-04_19-19-25.jpghttps://api.whitetigertv-asia.com/uploads/images/1756988483885-photo_2025-09-04_19-09-17.jpghttps://api.whitetigertv-asia.com/uploads/images/1756988483889-photo_2025-09-04_19-09-22.jpghttps://api.whitetigertv-asia.com/uploads/images/1756988483890-photo_2025-09-04_19-09-27.jpghttps://api.whitetigertv-asia.com/uploads/images/1756988483891-photo_2025-09-04_19-09-32.jpg

អត្ថបទ៖ ដូរបាយ
ប្រភព៖ ស្រាវជ្រាវ
ចែករំលែក
ខ្លាសអាស៊ីធីវី