Boostrong

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រើនរំលឹកសាធារណៈជនទាំងអស់ ចំពោះការផ្តល់កម្ចីជាអាជីវកម្ម ជូនប្រជាពលរដ្ឋដោយគ្មានការអនុញ្ញាតជាអំពើខុសច្បាប់

បច្ចេកវិទ្យា
ចុះថ្សាយថ្ងៃ​ អង្គារ ០៩-កក្កដា-២០២៤

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ដោយមានការឯកភាព ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នន់ កុសល់ ភេទស្រី អាយុ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកម្ចីតាមអនឡាញ (វ៉ង់វ៉ង់) ដែលមិនមានច្បាប់អនុញ្ញាត្ត មានតួនាទីជាអ្នកទារប្រាក់ពីអតិថិជន និងទម្លាក់លុយឲ្យអតិថិជនខ្ចី។ បច្ចុប្បន្ននាយកដ្ឋានបានបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។

នាយកដ្ឋានសូមបន្តក្រើនរំលឹកសាធារណៈជនទាំងអស់ថា ការផ្តល់កម្ចីជាអាជីវកម្ម ជូនប្រជាពលរដ្ឋ ដោយគ្មានការអនុញ្ញាត គឺជាអំពើខុសច្បាប់មានចែងក្នុងមាត្រា៥១ នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលអាចឈានទៅដល់ការផ្តន្ទាទោសដាក់ពន្ធនាគារ។ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា ចំពោះទំនាក់ទំនងសិទ្ធិលើបំណុល ម្ចាស់បំណុលនៅតែមានសិទ្ធិប្តឹងទាមទារបំណុលពីកូនបំណុលស្របតាមនីតិវិធីនៃច្បាប់ទៅកាន់ស្ថាប័នតុលាការ។ ហេតុដូច្នេះ សូមសាធារណ:ជនជៀសវាងការកម្ចីប្រាក់ក្រៅប្រព័ន្ធ ដែលធ្វើឲ្យមានហានិភ័យខ្ពស់ដល់សេដ្ឋកិច្ចគ្រួសារ និងឈានដល់ការរងនូវការបរិហាកេរ្តិ៍គ្រប់រូបភាពពីសំណាកក្រុមកម្ចីខុសច្បាប់ទាំងនោះ៕

https://api.whitetigertv-asia.com/uploads/images/1720526423316-photo_2024-07-09_18-52-46.jpghttps://api.whitetigertv-asia.com/uploads/images/1720526423318-photo_2024-07-09_18-52-58.jpg

អត្ថបទ៖ Sopheak
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា
ចែករំលែក
Boostrong