(ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជួយចាត់វិធានការបង្ក្រាបបនល្បែងស៊ីសងជល់មាន់ និងអាប៉ោងជាលក្ខណៈទ្រង់ទ្រាយធំ របស់តាខ្វៃ និងបក្ខពួកឈ្មោះ រ៉ូត ស្ថិតនៅត្រង់ចំណុចចំការម៉ៃសាក់ ក្បែរផ្លូវលេខ៧ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋប្រាប់ថា ទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងរបស់តាខ្វៃ និងបក្ខពួកឈ្មោះ រ៉ូត បាននាំគ្នាភ្នាល់ក្នុងមួយថ្ងៃៗរាប់លាន និងរាប់ពាន់ដុល្លារឯណោះ ហើយស្រែកហ៊ោកញ្ជ្រៀវឡើងទ្រហឹង ដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភ និងភ័យខ្លាចដោយសារទីណាមានល្បែងស៊ីសង ទីនោះតែងតែកើតមាននូវអំពើចោរកម្ម និងបទល្មើសផ្សេងៗ ដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារ ជាដើម។
យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ សង្ឃឹមជឿជាក់លើអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ប្រាកដជាបង្ក្រាបនូវទីតាំងសង្វៀនល្បែងស៊ីសងជល់មាន់ និងអាប៉ោងរបស់តាខ្វៃ និងបក្ខពួកឈ្មោះ រ៉ូត ជាក់ជាមិនខានឡើយ ដើម្បីភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញដោយក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា៕